ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជធានីភ្នំពេញ នឹងមានស្ពាន អាកាសថ្មើរជើង ចំនួន២៦ទីតាំងផ្សេងៗទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែង ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែង និងនៅតំបន់មុខផ្សារដើមគ ១កន្លែង។បើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោង ស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការឆ្លងកាត់ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០  លោក ឃួង ស្រេង បានបញ្ជាក់ថា សមិទ្ធផលថ្មីៗនឹងលេចចេញជារូបរាងបណ្ដើរៗ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចខិតខំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងស្ថាបនាកែលម្អ ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមចំណែកដោះស្រាយបញ្ហាមួយចំនួនដែលជាតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ