ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រសិនបើមិនមានបញ្ហាន យោបាយលាយលំ ការដោះស្រាយបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ និងដោះស្រាយប្រកបដោយ តម្លាភាព នឹងទទូលបានជោគជ័យ។

អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្រោយពីក្រុមអ្នកនយោបាយមួយចំនួន តែងតែ យកបញ្ហាដីធ្លី មកកេងចំណេញខាងនយោបាយ ដោយចោទថា រាជរដ្ឋាភិបាល មិនដោះស្រា យ ដីធ្លីជូនប្រជាពលរដ្ឋ។ការលើកឡើងបែបនេះខុសស្រឡះ ខណៈរាជរដ្ឋាភិបាល តែងតែ គិតគូប្រជាពលរដ្ឋគ្រប់វិនាទី។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាល រាជធានី ភ្នំពេញ» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង បានឲ្យដឹងថា បញ្ហាដីធ្លីនៅ បុរីកីឡា បានដោះស្រាយរួចរាល់។លោកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្ដដោះស្រាយបញ្ហា ដីធ្លីជូនប្រជាពករដ្ឋ ពីព្រោះ ពួកគាត់ គឺជាប្រជាពលរដ្ឋ របស់សម្ដេចតេជោ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «ការដោះស្រាយ ទំនាស់ដីធ្លី ប្រសិនបើមិនមានបញ្ហានយោបាយ ឡូកលំ ហើយអ្នកដោះស្រាយនេះ ប្រកបដោយតម្លាភាព យើងអាចទទូលបានជោគជ័យ។ យើងបានជម្រាបជូនប្រជាពលរដ្ឋ ឲ្យមានការយោគយល់ ហើយបង្កើនការទុកចិត្តមកដល់ រាជរដ្ឋាភិបាល និងមកដល់អាជ្ញាធរដែនដី»។

ឆ្លៀតឱកាសនោះ អភិបាលរាជធានីភ្នំពេញ លើកឡើងថា ការដោះស្រាយបញ្ហាដីធ្លី ត្រូវបាន អនុវត្តដោយច្បាប់ និងតាមគោលការណ៍ច្បាប់។លោកថា បើសិនប្រជាពលរដ្ឋអត់មានផ្ទះ ពិតប្រាកដ ភាគីពាក់ព័ន្ធ ត្រូវរកទីតាំងណាមួយឲ្យពួកគាត់រស់នៅ។

បន្ថែមពីនេះ លោក  ឃួង ស្រេង បានឲ្យដឹងថា  រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រទានកម្មសរុបបានចំនួន ២៩ទីតាំង លើផ្ទៃដីទំហំ ៨២ហិចតា ដោយបានប្រគល់ដីធ្លីជូនប្រជាពលរដ្ឋប្រមាណ ១៨,០០០គ្រួសារ និងបានបិទបញ្ចប់ទាំងស្រុងសំណុំរឿង ទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយ រយៈពេលជាច្រើនឆ្នាំក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងសហគមន៍បុរីកីឡា ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិលំនៅឋាន និងគោលការណ៍មនុស្សធម៌ ព្រមទាំងកំពុងឈានទៅបន្តដោះស្រាយបញ្ចប់បញ្ហាតំបន់អភិវឌ្ឍន៍ឫស្សីកែវ, តំបន់អភិវឌ្ឍន៍បឹងទំពន់-ជើងឯក, តំបន់អតីតផ្លូវដែក, តំបន់ស្ថានីយ៍បូមទឹកទួលគោក, តំបន់ស្ថានីយ៍ស្ដុកទឹកបឹងត្របែក និងពិនិត្យរៀបចំតំបន់មិនរៀបរយមួយចំនួនទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ