លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាទៅអាជ្ញាធរខណ្ឌ ចាត់វិធានការឱ្យបានធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំត្រូវតែកាយដីចេញវិញជាប្រញាប់។ បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការច្បាប់ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

លោក ឃួង ស្រេង លើកឡើងបែបនេះខណៈឯកឧត្តមដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយ៍បូមទឹកលូប្រាំ ដែលបានសាងសង់រួចរាល់ នៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងភូមិប្ញស្សី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ