ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេ។យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាម៉េរិក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា មានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយមានចំនួន ១៤៧នាក់ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៧៨នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ