លោក នេត សាវឿន ស្នើឲ្យពង្រឹងបន្ថែមលើការងារសន្តិសុខ បញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ឲ្យបាននូវការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល
លោក នេត សាវឿន បានផ្តោត និងស្នើឲ្យពង្រឹងបន្ថែមលើការងារ៤ សម្រាប់ផែនជំនាញសន្តិសុខ ជាពិសេសបង្ក្រាបឲ្យបាននូ វគ្រប់សភាពការណ៍ បញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ទប់ស្តាត់ឲ្យបាននូវគ្រប់ឧបាយកលបង្កវិទ្ធង្សនា រឺ វិច្ឆេទកម្មប្រឆាំង រឺ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយពង្រឹងការងារឲ្យបានច្បាស់លាស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។
លោក ក៏បានសង្កត់ធ្ងន់អំពីការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភេរវកម្ម ដោយជម្រុញឡើងវិញនូវយន្តការដើម្បី ប្រតិបត្តិ សំដៅរក ឲ្យឃើញនូវផលសំអាងនៃបទល្មើស ពាក់ព័ន្ធករណីគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច និងបទឧក្រិដ្ឋនានាបន្ថែមទៀត។
លោក នេត សាវឿន បានណែនាំត្រូវរួមគ្នាប្តេជ្ញាចិត្តកាត់បន្ថយឲ្យបានទាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងបទល្មើស លួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀត ដែលប៉ះពាល់ដល់ចិត្តសាស្ត្រសង្គមធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្នុងនោះត្រូវខិតខំពង្រឹងការងាររបស់នគរបាលបច្ចេកទេស ដែលជាមូលដ្ឋាននៃការបំពេញសំណុំបែបបទ សំណុំរឿង ដែលជាមូលដ្ឋានសម្រាប់ដាក់បន្ទុកជនល្មើស ជាពិសេសការគ្រប់គ្រងលើមុខសញ្ញា ដែលត្រូវដោះលែងចេញពីពន្ធនាគារ មុខសញ្ញាដែលត្រូវបានព្យួរទោស និងមុខសញ្ញាក្មេងទំនើង។
ពាក់ព័ន្ធការងារចរាចរណ៍ លោកនេត សាវឿន បានពង្រឹងការដកបទពិសោធន៍របៀបរបបការងាររបស់កងកម្លាំងទាំ ងការកំណត់គោលដៅត្រួតពិនិត្យឲ្យបានសមរម្យ ជៀសវាងការធ្វេសប្រហែសធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងត្រូវការពារសុវត្ថិភាពដល់មន្ត្រីដែលកំពុងបំពេញការងារនៅតាមដងផ្លូវ។ បន្ថែមពីនេះពាក់ព័ន្ធការងារប្រចាំបញ្ជា និងការងារអន្តរាគម៍ត្រូវត្រៀមសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ចៃដន្យកើតឡើង។
លោកបានជម្រុញសកម្មភាពសាកសួរសុខទូក្ខបងប្អូនមន្ត្រីនគរបាល ដែលមានការឈឺស្កាត់ ជរាពិការ ដើម្បីជួយសម្រាលការលំបាកបងប្អូននគរបាលជាតិដែលជាសមាជិកសមាគម។ ទន្ទឹមនោះក៏ត្រូវមានការជម្រុញលើកទឹកចិត្ត ជូនរង្វាន់ដល់កងកម្លាំងដែលមានសមត្ថភាព និងមានស្នាដៃក្នុងការបំពេញភារកិច្ច ត្រូវខិតខំបង្ហាញការទទួលខុសត្រូវ បកស្រាយ ការពារកិត្តិយសនគរបាលជាតិ នៅចំពោះមុខមហាជន៕SP