អគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំ ស្ដីពីការបង្កើតក្រុមការងារប្រព័ន្ធ Hotline ដើម្បីឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនិងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ មកមន្ត្រីជំនាញចរាចរណ៍ តាមរយៈប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ១១៧ (Hotline 117) ពាក់ព័ន្ធនឹងការរឹតបន្តឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក។ ក្រុមការងារ Hotline មានភារកិច្ចតាមដាន ឆ្លើយតប សំនួររបស់ប្រជាពលរដ្ឋ តាមប្រព័ន្ធព័ត៌មានសង្គម Facebook និងសារព័ត៌មានផ្សេងៗទៀត ដែលមិនមែនជាការពិត ពាក់ព័ន្ធទៅនឹងកិច្ចប្រតិបត្តិការ ក្នុងដំណើរការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបដោះស្រាយបំភ្លឺបានទាន់ពេល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ