ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ទទួកនូវការរងពិន័យទឹកប្រាក់ ពី៣ដល់៥ដងទៅតាមបទល្មើស។ ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានចេញសារសំឡេងដោយស្នើឲ្យលោកស្នងការរង និងលោកនាយការិយាល័យចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បញ្ឈប់ជាបន្ទាន់ នូវការបង់ប្រាក់ពិន័យនៅគោលដៅតាមដងផ្លូវ។

លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន នៅថ្ងៃទី៥ខែឧសភានេះ បានឲ្យដឹងថា ពេលនេះ នៅមានការពិន័យនៅនឹងគោលដៅ ដូច្នេះ ប្រសិនបើអស់លោក មិនអនុវត្តតាមការណែនាំនេះទេ គឺ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ