ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះថា ចំពោះយានយន្តទិញបង់រំលួសក្នុង ជំហានដំបូងនេះស្នើអនុញ្ញាតឲ្យប្រើ ប្រាស់បណ្ណសម្គាល់យានយន្តថត ចម្លងដែលបញ្ជាក់ដោយក្រុមហ៊ុនសិន។
នាពេលខាងមុខ នឹងតម្រូវឲ្យប្រើប្រាស់បណ្ណសម្គាល់យានយន្តថត ចម្លងដែលមានប្រថាប់ត្រាអាជ្ញាធរ មូលដ្ឋាន។ ការអនុវត្តតាមការតម្រូវនេះ រង់ចាំការណែនាំជាថ្មី៕