ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន បញ្ជាក់ថា កម្លាំងននគរបាល ត្រៀមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ តទៅ នៅទូទាំងប្រទេស ចំនួន៣,៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ។

យោងតាមផែនការណ៍ដែល នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើជូន សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីធានាប្រសិទ្ធភាព និងនិរន្ដរភាព ក្នុងការរឹតបន្ដឹង អនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ឧសភា តទៅ អគ្នស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំធ្វើការ ត្រៀមលក្ខណៈ ដូចខាងក្រោម ៖

ទី១-សហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាក់តែងរួចជាស្ថាពរនូវប្រកា សអន្ដរក្រសួងចំនួនពីរ ស្ដីពី ការពិន័យ និងការបែងចែកប្រាក់រង្វាន់ពីការពិន័យបទល្មើសចរា ចរណ៍ផ្លូវគោក និងបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យ ចំនួន២៥,០០០ក្បាល ធ្វើការបែងចែក ដល់គ្រប់អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសរួចរាល់ ផងដែរ។

ទី២-គ្រប់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត និងនាយកដ្ឋានជំនាញ បានកសាងផែនការ សកម្មភាព ស្ដីពី ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ រួចរាល់ ដោយ បានកំណត់ ដូចជា ៖ គោលដៅត្រួយពិនិត្យរឹតបន្ដឹងច្បាប់សរុបចំនួន៥៦៨គោលដៅ ,ប្រើ ប្រាស់កម្លាំងសរុប ចំនួន ៣,៩១៩នាក់ ក្នុងនោះ កម្លាំងនគរបាលចរាចរណ៍ ចំនួន៣,៥០៧ នាក់ និងកម្លាំងសហការ ចំនួន៤១២នាក់ ,ប្រើប្រាស់មធ្យោបាយ ចំនួន៣៦៤គ្រឿង (រថយន្ដ៦៦គ្រឿង និងម៉ូតូ២៩៨គ្រឿង) , បានត្រៀមរួចជាស្រេចរៀបចំទីតាំងរក្សាទុកយាយ យន្ដល្មើសដែលត្រូវឃាត់ទុក និងកែតម្រូវ។

ទី៣-បានបើកវគ្គបណ្ដុះបណ្ដាលបង្កើនសមត្ថភាពជំនាញត្រួតពិនិត្យ និងអន្ដរាគមន៍ សីលធម៌ វិន័យ និងផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៦ អន ក្រ.បក. ដល់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសសរុបចំនួន ៣,៩៧៨នាក់។

ទី៤-បានជំរុញការផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក.សេចក្ដីជូនដំនឹងស្ដីពី ការរឹតបន្ដឹង អនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ និងចម្រៀងសុវត្ថិភាពចរាច ណ៍ តាមបណ្ដាញផ្សព្វផ្សាយ ហេសប៊ុក ទូរទស្សន៍ វិទ្យុ ដងផ្លូវ ទីប្រជុំជន និងតាមកម្មវិធីនានា ។

និងទី៥-បានត្រៀមមន្ដ្រីគ្រប់អង្គភាពតាមដាន បំភ្លឺ និងឆ្លើយតបនឹងចម្ងល់ ឬប្រតិកម្មនានា របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ