បើតាមហ្វេសបុកផ្លូវការរបស់ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានឱ្យដឹងថា នៅមុននេះបន្តិច គឺនៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីផ្ទុះគ្រាប់មីនបង្កគ្រោះថ្នាក់ដាច់ជើងទាំង២ ចំពោះមនុស្សប្រុសអាយុ៦៤ឆ្នាំដែលបានដើរក្នុងព្រៃក្បែរព្រំដែនកម្ពុជា-ថៃនោះ។
ខណៈពេលនេះអាជ្ញាធារមានសមត្ថកិច្ចកំពុងតែបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុ ដើម្បីសង្គ្រោះបន្ទាន់៕SP