ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការដាក់ចេញវិធានការទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ ការរក្សាទុក និងចរាចរអាវុធជាតិផ្ទុះខុសច្បាប់ នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ពិធីនេះដែរ ក៏មានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានអង្គភាពអន្តរាគមន៍ ប្រធានអង្គភាពតម្រួតបទបញ្ជា ប្រធាននាយកដ្ឋានសរុប-ផែនការ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងមន្រ្តីពាក់ព័ន្ធមួយចំនួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ