បុរសខ្លាំង និងជាអតីតប្រធានាធិបតីហ្វីលីពីន ឌូតឺតេ ត្រៀមប្រគល់ខ្លួនឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ប្រសិនមានដីកាចាប់ខ្លួនលោក ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀន
ក្រុងម៉ានីល៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte លើកឡើងថា លោកបានត្រៀមរួចជាស្រេច ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។
ការលើកឡើងបែបនេះក្នុងពេលដែលលោក ជួបជុំជាមួយពលករហ្វីលីពីនរាប់ពាន់នាក់ នៅហុងកុង ដោយសង្ឃឹមថា នឹងអាចបង្កើនការគាំទ្រ សម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភារបស់លោក នៅក្នុងការបោះឆ្នោតពាក់កណ្តាលឆ្នាំ ដែលនឹងមកដល់នៅប្រទេសហ្វីលីពីន។
លោកថាការបង្រ្កាបគ្រឿងញៀនដែលលោកបានធ្វើកន្លងទៅ គឺមិនមែនដើម្បី ខ្លួនលោក គ្រួសារលោក នោះទេគឺសម្រាប់អ្នកទាំងអស់គ្នា និងក្មេងៗជំនាន់ក្រោយ ហើយសម្រាប់ប្រទេសជាតិយើង។ ប្រសិនបើដីកាចាប់ខ្លួនជាការពិត ខ្ញុំនឹងទទួលយកវា។ ពួកគេអាចចាប់ខ្ញុំ អាចដាក់គុកខ្ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអំឡុងពេលកាន់អំណាច គឺដើម្បីតែសន្តិភាពនិងជីវិតរស់នៅដោយសុខសាន្ត សម្រាប់ប្រជាជនហ្វីលីពីន»។
គួរបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការចុងក្រោយដែលចេញផ្សាយដោយប្រទេសហ្វីលីពីន យ៉ាងហោចណាស់មនុស្សជាង ៦១៨១ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាង ២០០ ០០០ ករណីដែលធ្វើឡើងចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៦៕