ACU ឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ ទិត្យ វុទ្ធី ពាក់ព័ន្ធករណីឆបោកលុយ ៤០ម៉ឺនដុល្លារ ពីជនជាតិចិន
1 ថ្ងៃ មុន
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ ទិត្យ វុទ្ធី បញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
ការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណីឆបោកលុយ ៤០ម៉ឺនដុល្លារ ពីជនជាតិចិន រឿងវិនិយោគថ្មម៉ាបលើគម្រោងទឹកប្រាក់ ៨០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៣៕