ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលឆ្លងជំងឺ កូវីដ-១៩ នៅសាធារណរដ្ឋម៉ាលី បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មី ទៀតឡើយ។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី២៦ មិថុនា នេះថា «គិតរហូតដល់ពេលនេះ ថ្ងៃទី២៦ ខែមិថុនា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបាន ឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះ ស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហាន កម្ពុជាទៀតឡើយ»។ 

លោកបន្ដថា នៅសាធារណរដ្ឋម៉ាលី មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១០នាក់ ដែលបានទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺ កូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងនោះមាន៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១នាក់បានពលីជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

លោកបន្ថែមថា ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏រាជ រដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំ ងទៅបំពេញ ប្រតិបត្តិការការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ។

លោកបញ្ជាក់ថា រហូតដល់ពេលនេះកម្ពុជា មានកងកម្លាំង ចំនួន៥កង សរុបចំនួន៧៨៧នាក់ (នារីចំនួន ៧៦នាក់) កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហ ប្រជាជាតិ ក្នុងនោះមានប្រទេសលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឆ្លងជំងឺកូវីដ១៩នោះឡើយ។

ក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់ មិនទាន់ផ្ទុះ នៅតែបន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់ កងកម្លាំងទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែ នាំរបស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺ កូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ