ប្រទះឃើញស្វាព្រាម និងកត់ត្រាដោយក្រុមឧទ្យានុរក្សនៅក្នុងតំបន់រ៉ាមសារស្ទឹង សែន ក្នុងតំបន់បឹងទន្លេសាប
ស្វាព្រាមជាថនិកសត្វប្រភេទជិតផុតពូជ ដែលតែងតែត្រូវបានប្រទះឃើញ និងកត់ត្រាដោយក្រុមឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែននៅរដូវទឹកសម្រក តាមបណ្តោយព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប។ នេះបើយោងតាមអង្គការជីវិតសត្វស្លាបកម្ពុជា(BirdLife Cambodia) ។
បើតាមអង្គការ BirdLife Cambodia បានឱ្យដឹងថា ជាទូទៅចំនួនអតិបរមាននៃសត្វមួយ ប្រភេទនេះ ដែលត្រូវបានកត់ត្រាក្នុងតំបន់រ៉ាមសារថ្មីនេះមានប្រមាណ១៥ក្បាល ដែលរមែងនៅជាហ្វូងចន្លោះ ៣-៥ក្បាល និងជាប្រភេទទទួលរំញោចខ្លាំង (ងាយនឹងផ្អើល)។ជាមួយគ្នានេះ ការបាត់បង់ទីជម្រកធម្មជាតិ បញ្ហាភ្លើងឆេះព្រៃ ការដាក់អន្ទាក់ និង ការបរបាញ់សម្រាប់ការធ្វើពាណិជ្ជកម្ម គឺជាកត្តាគំរាម កំហែងខ្លាំងចំពោះមុខរបស់ពួកគេ នាពេលបច្ចុប្បន្ន។
អង្គការ BirdLife Cambodia ក៏បានអំពាវនាវសូមចូលរួមការពារនិងរក្សាវត្តមានពួកគេក្នុងប្រព័ន្ធអេកូទ្បូ ស៊ីព្រៃលិចទឹកតំបន់រ៉ាមសារស្ទឹងសែនក៏ដូចជាបឹងទន្លេសាបទាំងមូល ទាំងអស់គ្នា៕SP