ភ្នំពេញ៖ ឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ជាង ១៣០តោន ដែលកម្លាំង សមត្ថកិច្ចចម្រុះនៃ គណៈកម្មាធិការបានបង្ក្រាប និង រឹបអូសរក្សាទុក នាពេលកន្លងមក នឹងត្រូវដុតកម្ទេចចោល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៅថ្ងៃទី៣ មិថុនានេះ បានឲ្យដឹងថា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ ។