គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយអំពាវនាវដល់សាធារណជន មេត្តាចូលរួម និងសហការផ្តល់ព័ត៌មាន អំពីទីតាំងផលិត  ឬទីតាំងចែកចាយ និងជនដែលផលិត ឬជនដែលចែកចាយ
ផ្សព្វផ្សាយលក់ ឱសថ  ឧបករណ៍បរិក្ខារពេទ្យ  ម៉ាស់ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើន ប្រភេទទៀត ពុំមានការអនុញ្ញាតច្បាប់ពីក្រសួង ។ 

ការអំពានាវនេះ ធ្វើឡើងស្របតាម ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះប្រតិបត្តិការរឹបអូសនូវឱសថព្យាបាល  និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ យកមកធ្វើការកម្ទេចចោល  និងយោងតាមសេចក្តីជូន របស់ក្រសួងសុខាភិបាល កន្លងមកស្តីពីការហាមលក់ឱសថ  ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគគ្មានលេខបញ្ជិកា  ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល  ព្រមទាំងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ  និងទប់ស្កាត់ការចរាចរឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគខុសច្បាប់ ។

នឹងបន្ទាប់ពី គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានតាមដាន និងសង្កេតឃើញតាមបណ្តាញសង្គមហ្វេសប៊ុក មានគណនីជាច្រើនកំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ ឱសថ  ឧបករណ៍បរិក្ខារពេទ្យ  និងសារធាតុសម្លាប់មេរោគ យ៉ាងអនាធិបតេយ្យ  ដូចជា ម៉ាស់ ឧបករណ៍សម្លាប់មេរោគ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើន ប្រភេទទៀត ពុំមានការអនុញ្ញាតច្បាប់ពីក្រសួងមានសមត្ថកិច្ច ។

គណៈកម្មាធិការ សង្ឃឹមថា សាធារណៈជននឹងផ្តល់ព័ត៌មានមក ដើម្បីមានលទ្ធភាពចុះពិនិត្យ តាមដាន ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបតាមនីតិវិធី នៃច្បាប់ ដោយសហការជាមួយសមត្ថកិច្ច នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។
 
អាស្រ័យហេតុនេះ  សូមសាធារណជនទាំងអស់  មេត្តាជ្រាប និងចូលរួមសហការផ្តល់ព័ត៌មាន
  តាមរយៈ លេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬ តាមបណ្តាញសង្គមហ្វេសប៊ុករាល់ព័ត៌មាន របស់សាធារណជនទំាងអស់ ដែលបានបញ្ជូនមក  គណៈកម្មាធិការនឹងត្រូវ រក្សាការសម្ងាត់ និងតាមសំណូមពររបស់សាមីខ្លួន ៕ ដោយ ៖ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ