កម្ពុជារកឃើញ ករណីឆ្លងជំងឺកូវីដ១៩ លើជនជាតិខែ្មរ២នាក ថ្មីទៀត នៅខេត្តសៀមរាប សរុបទូទាំងប្រទេស ចំនួន ១០៩នាក់
ក្រសួងសុខាភិបាល បានប្រកាសពីលទ្ធផលវិជ្ជមាន COVID-19 ២ករណីបន្ថែមទៀតនៅខេត្តសៀមរាប ដែលជាម្តាយ និងកូន ហើយក៏ជាភរិយារបស់អ្នកជំងឺម្នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ សរុបមកដល់ពេលនេះ អ្នកឆ្លងនៅកម្ពុជាមាន១០៩ករណី និងសះស្បើយ២៣ករណី។
អ្នកជំងឺ២នាក់នោះ មានស្ត្រីអាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ រស់នៅក្រុងសៀមរាប។ ស្ត្រីនោះជាភរិយារបស់អ្នកជំងឺអាយុ៤០ឆ្នាំ ដែលបានត្រឡប់ពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី។ អ្នកជំងឺសុទ្ធតែត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត រីឯកូន២នាក់ទៀត និងឪពុកក្មេករបស់ស្ត្រីវ័យ៣៩ឆ្នាំ មានលទ្ធផលអវិជ្ជមាន។សរុបនៅទូទាំងប្រទេសកម្ពុជា អ្នកជំងឺឡើងដល់១០៩នាក់ និងសះស្បើយ២៣នាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ