គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម ប្រកាន់ជំហរ ឥតងាករេ ពូនជ្រំចំណងសាមគ្គីភាព មិត្តភាពជាមួយកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម ប្រកាសគោលជំហរ ដោយឥតងាករេពូនជ្រំ ជានិច្ចនូវចំណងសាមគ្គីភាព មិត្តភាព រវាងគណបក្សនិងប្រជាជននៃ ប្រទេសទាំងពីរកម្ពុជា-វៀតណាម ហើយចាត់ ទុកនេះគឺជា ទ្រព្យសម្បត្តិរួម ដ៏មានតម្លៃរបស់ ប្រទេសនិងប្រជាជាតិ ទាំងពីរ។
យោងតាមសារលិខិតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អបអរសាទរគោរពជូនគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៦៩ឆ្នាំ នៃ ១៩៥១ – ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានលើកឡើងថា វៀតណាមសូមផ្ញើជូននូវ ការអបអរសាទរនិងជូនពរ ដ៏កក់ក្តៅបំផុត ចំពោះគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា។
លិខិតបានបន្តថា គណបក្សកុម្មុុយនីស្តវៀតណាម និងប្រជាជនវៀតណាម សូមចូល រួមអបអរសាទរ និងសូមវាយតម្លៃ ខ្ពស់ចំពោះ ការដឹកនាំរបស់បណ្តាថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតាមរយៈរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តសកម្មភាព យ៉ាងសកម្ម ជាច្រើនប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ក្នុងសង្គ្រាមប្រឆាំង នឹងមហាជំងឺ រាតត្បាតកូវីដ១៩ និងក្នុងការអនុវត្តភារ កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមផងនាពេលកន្លងមក។
លិខិតបញ្ជាក់ថា៖«យើងខ្ញុំមានក្តីជឿជាក់យ៉ាង មុតមាំថា ក្រោមការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗ ដែលធំធេងជាងនេះទៅទៀត ដើម្បីនាំមកការអភិវឌ្ឍន៍ ប្រកបដោយវិបុលភាព ជូនដល់ប្រទេសនិងប្រជាជនកម្ពុជា ដែលក្នុងនោះតួនាទី និងកិត្តិយានុភាព របស់ប្រទេសកម្ពុជា កាន់តែបានលើកតម្កើង លើឆាកអន្តរជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ» ។
លិខិតបន្ថែមថា“គណបក្សកុម្មុនីស្តវៀតណាមមានគោលជំហរដោយឥតងាករេ គឺមានការគោរពនិង ពូនជ្រំជានិច្ចនូវ ចំណងសាមគ្គីភាពមិត្តភាពរវាងគណបក្សនិងប្រជាជននៃ ប្រទេសទាំងពីរកម្ពុជា-វៀតណាម ហើយចាត់ ទុកនេះគឺជា ទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ ប្រទេសនិងប្រជាជាតិយើងទាំងពីរ”។
សូមជម្រាបថា ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសយកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ជាថ្ងៃធ្វើពិធីសូត្រមន្តឡើង អាគាស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលទើបសាងសង់រួចហើយ ពោលគឺធ្វើនេះចំថ្ងៃគណបក្សបង្កើតឡើង តែម្តង៕EB