នាយករដ្ឋមន្ដ្រី បញ្ជាក់ថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នឹងក្លាយជាព្រលានយន្ដហោះប្រើប្រាស់ផ្ទៃក្នុង
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រលានយន្ដ ហោះអន្ដរជាតិភ្នំពេញ នឹងក្លាយជាព្រលានយន្ដ ដូចជា ៖ ប្រើប្រាស់ក្នុងវិស័យយោធា,ប្រើប្រាស់ ឮការហោះហើរផ្ទៃក្នុង,ប្រើប្តាស់ដឹកជញ្ជូនទំនិញ ,ប្រើប្រាស់កន្លែងផ្ញើយន្ដហោះក្នុង តំបន់ និងទទួលព្រះមហាក្សត្រ ព្រមទាំងទទួលមន្ដ្រីជាន់ខ្ពស់ផ្សេងៗទៀត។
ក្នុងឱកាសចុះត្រួត ពិនិត្យមើល ការដ្ឋាន សាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្ដ ហោះអន្ដរជាតិភ្នំពេញ នឹងត្រូវរក្សាទុកនៅដដែល គ្រាន់តែមុខងារតិចជាងមុន ជាពិសេសគ្មានការកាត់ ពោធិ៍ចិនតុ ងធ្វើជាទីក្រុងរណបមួយនោះទេ។
សូមរំលឹកថា ការប្រើប្រាស់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញចាស់ ធ្វើបែបនេះ បន្ទាប់ពីព្រលានយន្ដហោះ អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សាងសង់រួចរាល់៕EB