ករណីផ្លាកលេខក្លែងក្លាយ “បាត់ដំបង វត្តម្លប់ពោធិពព្រឹក្ស” ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបងចុះដក ហូតនិងតម្រូវឱ្យ ម្ចាស់ធ្វើកិច្ចសន្យា គ្រប់ផ្លាកសម្គាល់យានយន្ត ទាំងអស់ត្រូវមានទម្រង់ ដែលអនុលោមតាម អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩។ 

 ម្ចាស់រថយន្តដែលមានផ្លាកលេខទម្រង់មិនត្រឹមត្រូវ ឬផ្ទុយពី ស្មារតីអនុក្រឹត្យខាងលើ ត្រូវដកចេញជាបន្ទាន់ រួចត្រូវទៅធ្វើការចុះបញ្ជីបំពាកផ្លាកលេខស្របច្បាប់ ឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនអនុញ្ញាតធ្វើចរាចរណ៍លើផ្លូវសាធារណៈបានឡើយ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ