លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាថ្ងៃនេះ សមត្ថកិច្ចជំនាញ បានចុះបង្ក្រាបទីតាំងលួចផលិតបារីក្លែងក្លាយរបស់ជនជាតិចិន នៅស្រុកភ្នំស្រួច ដកហូតបារីជាង១,០០០ប៊ិច និងម៉ាស៊ីនផលិត២គ្រឿង។

លោកបានឱ្យដឹងថា ដោយលើឡើងអំពីករណីបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយរបស់ជនជាតិចិន ក្នុងស្រុកភ្នំស្រួចនោះថា មកទល់ពេលនេះកម្លាំងជំនាញសហការជាមួយអយ្យការ គណៈកម្មាធិការកំពុងតែស្រាវជ្រាវ និងសាកសួរករណីនេះយ៉ាងល្អិតល្អន់ ហើយនឹងចេញលទ្ធផលក្នុងពេលឆាប់ៗខាងមុខ។បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ