ជនល្មើសពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយដាក់អន្ទាក់សត្វននាលខ្យង នៅក្រុងកំពង់ឆ្នាំង
4 ឆ្នាំ មុន
បុរស២នាក់ ក្រោយរូបគេបានធ្វើសកម្មភាពសត្វអន្ទាក់សននាលខ្យង ដែលជាប្រភេទសត្វស្លាបកម្រ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំណុចវាលទួលអំពិល ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពងឆ្នាំង ខេត្តកំពង់ឆ្នាំង។សមត្ថកិច្ចបានបញ្ជាក់ថា ជនទាំង២នាក់ខាងលើ មានទីលំនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមចម្លើយសារភាព នៅពេលពួកគេទាក់បាន គឺយកទៅលក់នៅឯឃុំទឹកហូត ក្នុងតម្លៃមួយក្បាល២ម៉ឺនរៀល។
ក្រោយធ្វើការសួរនាំ ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការប្រព្រឹត្តនូវទង្វើក្នុងការដើរទាក់ និងសម្លាប់សត្វស្លាប និងសត្វព្រៃដែលជាសត្វដ៏កម្រជាបន្តទៀត។ ចំណែកសត្វននាលខ្យង ចំនួន៥ក្បាល ត្រូវបានប្រគល់ឲ្យខាងជំនាញជលផល ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ នៅតំបន់របស់គេផងដែរ៕SP