សម្តេចតេជោ ថា ២០ មិថុនា ១៩៧៧ ជាថ្ងៃខ្ញុំសម្រេចចិត្ត ដោយឈឺចាប់យកជីវិតធ្វើដើមទុនតស៊ូរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
4 ឆ្នាំ មុន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃថ្ងៃដែលសម្តេច សម្រេចចិត្តដោយការឈឺ ចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចតេជោបន្ថែមថា ទោះបីពេលនេះសម្តេច និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែសម្តេចមិនដែលភ្លេចនូវ ទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលសម្តេចឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។
សម្តេចតេជោបន្តថា អត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ សម្តេចថា ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែល នាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ៕EB