ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជន កម្ពុជា បានប្រតិកម្មចំពោះអ្នករិះគន់ ការធ្វើស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មី ថា មិនបានយកលុយពីណាទេ គឺបានមកពីសមាជិកសមាជិកគណបក្ស។

សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំសូមប្រាប់ថា អ្នកឯងចង់ថាម៉េចថា ទៅថ្ងៃទី២៨ មិថុនានេះ គណបក្សប្រជាជនកម្ពុជា នឹងធ្វើពិធីសូត្រមន្តចូលឡើងអាគារហើយ  ចូលនៅអាគារហើយ។ កុំអីយកថ្ងៃសុក្រ យើងនិយាយតាមជើងលេខ ប៉ុន្តែជាប់រវល់ ។ តែថ្ងៃ២៨ គឺចង់ថ្ងៃខួប គណបក្សប្រជាជនកម្ពុជា  ហើយចំថ្ងៃសីលផងដែរ»។

សម្តេចតេជោបញ្ជាក់ចំពោះការលើកឡើងថា បានលុយពីណាធ្វើស្នាក់ការគណបក្សយ៉ាង ដូច្នេះថា «ខ្ញុំឆ្លើយទៅអ្នកឯងវិញ្ញថា លុយបានមកពីសមាជិកសមាជិការគណបក្សប្រជាជន មានគ្រប់មជ្ឈដ្ឋានទាំងអស់មានទាំងកម្ពុជា ពាណិជ្ជករ កម្មករ កសិករ និងសេដ្ឋី កូនសេដ្ឋី អីញ្ចឹងមានអ្វីពិបាកត្រឹមលុយជាង៣០លានដុល្លារសម្រាប់សាងសង់អាគារដែលបក្សកាន់អំណាចនោះ»។

សម្តេចតេជោ ចំអកទៅកាន់អតីតគណបក្សប្រឆាំង ថា អ្នកឯងចង់ធ្វើអ្វីមួយដើររៃលុយថា ធ្វើនេះ ធ្វើនោះ ពីសមាជិករបស់អ្នកជារឿងរបស់អ្នកឯង ហើយអ្នកខ្លះចលនាគ្នាបង្កើតទូរទស្សន៍ ប៉ុន្តែមិនចេញទៅចេញព្រះអាទិត្យ ឬព្រះច័ន្ទទៅវិញហើយ បាត់លុយគេមិនទៅណាមិនដឹងទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ