ក្រសួងសុខាភិបាល ៖ មានបុរសតែម្នាក់គត់ នៅខេត្តព្រះសីហនុ មានផ្ទុក Covid 19 ហើយជាសះស្បើយរហូតដល់ ៩នាក់ទៀត
នៅថ្ងៃនេះក្រសួងសុខាភិបាលបានចេញប្រកាសនូវដំណឹងរីករាយបន្តទៀតថា មានបុរសតែម្នាក់គត់ នៅខេត្តព្រះសីហនុ មានផ្ទុក Covid 19 ជាជនជាតិខ្មែរ (រស់នៅសណ្ឋាការមួយក្នុងខេត្តព្រះសីហនុ)។ បុរសរូបនេះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ និងប៉ះពាល់ជាមួយនឹងភ្ញៀវទេសចរបារាំងទាំងអស់ ដែលរកឃើញមានផ្ទុកកូវីដ១៩ នៅខេត្តព្រះសីហនុកន្លងមក។ ខណៈបានជាសះស្បើយរហូតដល់ ៩នាក់ រួមមាន មានជនជាតិខ្មែរ ១នាក់  អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក ១នាក់ អាយុ៣៣ឆ្នាំ នៅរាជភ្នំពេញ និងជនជាតិបារាំង ៧នាក់ នៅខេត្តព្រះសីហនុ ធ្វើឲ្យចំនួនអ្នកជាកើនឡើងរហូតដល់ ៣៤នាក់ ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់សល់ត្រឹមចំនួន ៧៦នាក់ នៃអ្នកឆ្លងសរុប ១១០នាក់ គិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។


អត្ថបទទាក់ទង
- 
                                                        
                                                        ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់ 
- 
                                                        
                                                        សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល 
- 
                                                        
                                                        ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត 
 
                         
                         
                                             
                                             
                                            