លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថាគិតចាប់ ពីមានការផ្ទុះឡើងនៃ ជំងឺកូវីដ១៩លើកសកលលោក កម្ពុជាមានករណីឆ្លង១៣០នាក់ ជាសះស្បើយ១២៨នាក់ គ្មានករណីស្លាប់ និង២នាក់ទៀតសង្ឃឹមថានឹងជាសះស្បើយឆាប់ៗ។
លោករដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងទៀតថាគិតចាប់ខែមករាដល់ខែមិថុនានេះ ក្រសួងសុខាភិបាលបានធ្វើតេស្ដរកមេរោ គកូវីដ១៩ដល់អ្នកជំងឺកូវីដ និងអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលប្រមាណជាង៣ម៉ឺននាក់។
លោករដ្ឋមន្ត្រីថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងថ្មីប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនៅថ្ងៃទី២៥ខែមិថុនានេះ៕sp