សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថាការចូលរួមរបស់ពលរដ្ឋនឹងទទួលជោគជ័យ លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងក្ដីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ការចូលរួមដ៏សកម្មរបស់ប្រជាពលរដ្ឋគ្រប់រូប នឹងធ្វើឲ្យកម្ពុជាទទួលជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងទៅនឹងជំងឺ កូវីដ-១៩។
ក្នុងសារលិខិតអបអរសាទរថ្ងៃគម្រប់ ខួប៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះសម្ដេចតេជោ បញ្ជាក់ថានៅក្នុងឆ្នាំ២០២០ អាស្រ័យដោយសភាពការណ៍ជាតិ ត្រូវប្រឈមនឹងការលំបា ថ្មីដ៏ធំដែល បណ្ដាលមកពីជំង កូវីដ-១៩ ដែលកំពុងរាតត្បាតជាសាកល នៅគ្រប់ប្រទេសនោះ គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល បានសម្រេចផ្អាកការ ប្រារព្ធពិធីរំឭកខួបកំណើត គណបក្សនៅក្នុងឆ្នាំនេះសិន ដើម្បីប្រមូលផ្តុំការខិតខំជម្នះដោះ ស្រាយនូវផលវិបាក ដោយសារជំងឺ កូវីដ-១៩។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំមានក្ដីសង្ឃឹមជឿជាក់ ថាអាស្រ័យដោយការ ចូលរួម ដ៏សកម្មរបស់ប្រជាជនគ្រប់រូប យើងពិតជានឹងទទួលបានជោគជ័យលើស មរភូមិប្រយុទ្ធនឹង ជំងឺ កូវីដ-១៩នេះ»។
សម្តេចតេជោ ក៏បានអំពាវនាវ ដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូប និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអនុវត្តឲ្យ បានម៉ត់ចត់ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការនានា ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលម្នាក់ៗ និងសហគមន៍ ព្រមទាំងរក្សាប្រក្រតីភាពនៃជីវភាពផលិតកម្ម និងការងាររបស់ប្រជាជន។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ សរុបចំនួន ១៤១នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន ១២៩នាក់ និងកំពុងសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យ ចំនួន ១២នាក់៕