មិនយូរទេ លោកអ្នកនឹងបានឃើញពីសម្រស់ផ្កាសាគូរ៉ា និងផ្កាក្ងោក រីកស្គុះស្គាយតាមផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី
យោងតាមផេករបស់ លោកឃឹម ហ្វីណង់ បានលើកឡើងថា (ទីបំផុត ដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាជំទង់ៗ ចំនួន១០០០ដើម ត្រូវបានចាប់ផ្តើមដាំនៅលើកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ!)។ ទន្ទឹមនេះប្រជាពលរដ្ឋ ពិសេសអ្នកទេសចរណ៍បានសារទរចំពោះសកម្មភាពនេះ ដោយនឹងស្រមៃថា ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីច្បាស់ជាមានភាពស្រស់ស្អាត និងប្លែងជាងគេក្នុងប្រទេសកម្ពុជា ។
លោក ឃឹម ហ្វីណង់ លើកឡេីងបែបនេះក្នុងពិធីដាំដើមក្ងោក និងដើមសាគូរ៉ា ចំនួន១ពាន់ដើម នៅក្នុងផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីកាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា រដ្ឋបាលស្រុកបន្ទាយស្រីសង្ឍឹមជឿជាក់ថា ការរៀបចំដាំដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាប្រភេទនេះ អោយបានពេញតាមបណ្តោយដងផ្លូវទាំងមូល ក៏ដូចជាអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ចូលរួមដាំផ្កាផ្សេងៗទាំងតូចទាំងធំ ទាំងខ្ពស់ទាំងទាប នៅតាមរបង និងតាមមុខផ្ទះបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញរឹតតែខ្លាំងសម្រាប់ភ្ញៀវទេសចររាប់លាននាក់ដែលឆ្លងកាត់ផ្លូវនេះក្នុងមួយឆ្នាំៗ៕