នាយករដ្ឋមន្រ្ដីហ៊ុន សែន បានបញ្ជាក់ជាថ្មីថា រូបលោកនៅបន្តធ្វើជានាយករដ្ឋមន្រ្ដីមិនតិចជាង១០ឆ្នាំទៀតនោះទេ។ ការបញ្ជាក់ជាថ្មីនេះបន្ទាប់ពីអតីតមន្ត្រី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិមួយចំនួន បានថ្លែង ថា លោកហ៊ុនសែនកំពុងរៀបចំការផ្ទេរតំណែងនាយករដ្ឋមន្រ្ដីជូនលោកហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក។

នាយករដ្ឋមន្រ្ដីហ៊ុន សែន បានថ្លែងក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នាថ្ងៃទី២២ ខែមិថុនានេះ ថា បេក្ខជននាយករដ្ឋមន្រ្ដីនាពេលខាងមុខមិនមែនមានតែលោកហ៊ុន ម៉ាណែតម្នាក់នោះទេពោលគឺមានបេក្ខជនច្រើន ហើយបេក្ខជននាយករដ្ឋមន្រ្ដីនោះទៀតសោត ត្រូវបោះឆ្នោតគាំទ្រដោយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា។ ម្យ៉ាងទៀតបេក្ខជននាយករដ្ឋមន្រ្ដី ក៏ត្រូវទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតផងដែរ។

យ៉ាងណាក៏ដោយនាយករដ្ឋមន្រ្ដីហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កន្លងមករូបលោកធ្លាប់បានបញ្ជាក់ហើយថា រូបលោកនៅតែបន្តធ្វើជានាយករដ្ឋមន្រ្ដី២អាណត្តិទៀត ឬប្រមាណជា១០ឆ្នាំទៀត។ នាយករដ្ឋមន្ត្រី ហ៊ុនសែន ថារូបលោកនៅបន្តធ្វើនាយករដ្ឋមន្រ្ដីមិនតិចជាង១០ឆ្នាំទៀតនោះទេ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ