(បរទេស)៖នៅយប់ថ្ងៃអាទិត្រទី១៨ ខែឆ្នូ ឆ្នាំ២០២២នេះ វេលាម៉ោង១០យប់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់បាល់ទាត់ពិភពលោក នឹងឈានមកដល់ រវាងក្រុម ជម្រើសជាតិ អាហ្សង់ទីន និងបារាំង។ គួររំលឹកថា មុនវគ្គឈានដល់វគ្គនេះ អាហ្សង់ទីនឈ្នះក្រូអាស៊ី ៣ទល់០ ចំនែកបារាំង ឈ្នះម៉ារ៉ុក ២ទល់នឹង០។

ប្រទេសអាហ្សង់ទីនធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ៦ដងទាំងលើកនេះ ក្នុងនោះនៅឆ្នាំ(១៩៣០, ១៩៧៨, ១៩៨៦, ១៩៩០, ២០១៤ និង២០២២) ក៏ប៉ុន្តែធ្លាប់ឈ្នះពានរង្វាន់បានតែពីរដងទេគឺឆ្នាំ ១៩៧៨ និង១៩៨៦។ ចំនែកបារាំង នេះជាលើកទី៤ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ (១៩៩៨, ២០០៦, ២០១៨ និង២០២២) ហើយឈ្នះពានបានពីរដងគឺឆ្នាំ១៩៩៨ និងឆ្នាំ២០១៨។

គួររំលឹកថា នេះជាលើកទី៦ដែលប្រទេសទាំងពីរជួបគ្នា ៥លើកកន្លងមកអាហ្សង់ទីនឈ្នះ៤ដង ខណៈបារាំងឈ្នះតែម្តងទេ ប្រកួតចុងក្រោយបាល់ទាត់ពិភពលោក ២០១៨ បារាំងឈ្នះអាហ្សង់ទីន៤ទល់៣ ឡើងមកដណ្តើមជើងឯក។

ក្រុមទាំងពីរ គឺំមានកីឡាករអ្នកស៊ុតបញ្ចូលទី២រូប គឺកីឡាករ Lionel Messi និង Kylian Mbappé  រកបាន៥គ្រាប់ដូចគ្នាជូនជម្រើសជាតិរៀងៗខ្លួន ។ពួកគេក៏កំពុងប្រកួតប្រជែងក្នុងការឈ្នះពានរង្វាន់ស្បែកជើងមាសផងដែរ។

 

សូមបញ្ជាក់ថា ប្រាក់រង្វាន់ ក្រុមទាំងពីរបើមួយណាឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ២០២២នេះ ទទួលបាន៤២លានដុល្លារអាមេរិក ចំនែកអ្នកចាញ់(ជើងឯករង) ទទួលបាន៣០លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ