កូនទន្សោងងាប់១ក្បាល ត្រូវបានមន្ត្រីឧទ្យានុរក្សស្នាក់ការអូរវាក់ ប្រទះឃើញនិងបានដុតបំផ្លាញចោលនៅនឹងកន្លែង នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ខេត្តមណ្ឌលគីរី ។ នេះបើតាមការផ្សព្វផ្សាយព័ត៌មានតាមរយៈហ្វេសប៊ុកផេករបស់មន្ទីបរិស្ថានខេត្តមណ្ឌលគីរី នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ។
បើតាមការពិនិត្យ មន្ទីបរិស្ថានខេត្តមណ្ឌលគីរី បានបញ្ជាក់ថា កូនទន្សោងនោះ បានដាច់ជើងក្រោយ១ ហើយមូលហេតុគឺដោយសារជាប់អន្ទាក់របស់ព្រានព្រៃ៕SP