សម្ដេចតេជោ៖រថយន្ដជិត២៩០គ្រឿង ប្រគល់ឲ្យ កងទ័ពកងរាជអាវុហត្ថ និងនគរបាលជាតិ ចំណាយថវិកាជាង២០លានដុល្លារ
4 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រថយន្តចំនួន២៩០ គ្រឿង ដែលប្រគល់ឲ្យអង្គភាព កងទ័ព កងរាជអាវុហត្ថ និងកងនគរបាលជាតិ នាពេលកន្លង ទៅនេះ ដោយចំណាយថវិកាសប្បុរសជន ជាង២០លានដុល្លារ។
ក្នុងឱកាសពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រថយន្ត២៩០គ្រឿងនេះនឹងប្រើប្រាស់ក្នុងការបម្រើជាតិ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះថ្នាក់ណាមួយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញប្រតិកម្មនិងឆ្លើយតបចំពោះការវិភាគមិនត្រឹមត្រូវ របស់ក្រុមវិភាគមួយចំនួន ចំពោះការបញ្ជាទិញរថយន្តយោធា២៩០គ្រឿងពីប្រទេសចិន៕EB