សម្តេចតេជោ គាំទ្រអោយធនាគាររឹបអូស ទ្រព្យបញ្ចាំ ប្រសិនបើមានអ្នកមិនសងប្រាក់ ដោយសារតែជឿលើការអូសទាញរបស់អតីត មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្ត ឲ្យធនាគារនៅ កម្ពុជា រឹបយកទ្រព្យសម្បតិ្ត ចំពោះប្រជាពលរដ្ឋណាមួយ ជឿទៅលើការឃោសនារបស់ពួក ក្រុមប្រឆាំងនៅក្រៅប្រទេស មិនបង់លុយធនាគារ។
ក្នុងពិធីប្រកាសជាផ្លូវការ កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឥឡូវនេះពួកក្រុម ប្រឆាំងមួយចំនួនបំផុសឲ្យប្រជាពលរដ្ឋដកលុយ នៅតាមធនាគារ ខណៈប្រជាពលរដ្ឋ មិនទៅធ្វើតាមពួកក្រុមនោះឡើយ ។ព្រោះប្រជាពលរដ្ឋទុកចិត្តរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសាច់ប្រាក់។
សម្ដេចតេជោ រៀបរាប់ថា សព្វថ្ងៃនេះ មានធនាគារមួយចំនួនបានសល់លុយយ៉ាងច្រើន។ សម្ដេចថា ពួកក្រុមប្រឆាំងនៅក្រៅប្រទេសចង់ឲ្យធនាគារនៅកម្ពុជាដួលរលំ តាមរយៈមិន សង់ធនាគារ និងដកលុយពីធនាគារ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់លើកទឹកចិត្តឲ្យធ្វើការរឹបអូស ប្រសិនបើអ្នក ឯងជឿទៅលើអ្នកដែលឃោនាណាឲ្យចលនា កុំឲ្យសង់លុយធនាគារ។ខ្ញុំគ្រាន់តែអំពាវនាវ ដល់ធនាគារមានការយោគយល់ នៅក្នុងដំណាក់នៃការលំបាក់ ប៉ុន្ដែការសង់នៅតែសង់ ហ្នឹង»។
សម្ដេចតេជោ បន្ដថា «ប៉ុន្ដែមានអ្នកចលនា ទីមួយ ឲ្យមនុស្សកុំសង់ធនាគារ ហើយខ្ញុំនឹងគាំទ្រ ឲ្យធនាគារប្ដឹងទៅតុលាការដើម្បីរឹបអូស បើសិនជាជននោះ គាំទ្រនៅនយោបាយរបស់ អាអ្នកអំពាវនាវនេះ»។
ជាងនេះទៀត សម្ដេចតេជោ បញ្ជាក់ថា នៅលើពិភពលោកគេមិនអាចធ្វើបែបនេះ បានឡើយ ដោយមិនសង់លុយធនាគារនោះ ។សម្ដេចថា ដូច្នេះគ្រួសារណាមួយហ៊ាន ធ្វើបែបនេះ គាំទ្រធនាគារឲ្យរឹបអូសភ្លាមៗ។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា រៀបរាប់ថា នៅក្នុងដំណាក់ការនៃការរីករាលដាល់នៃជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាល មិនចង់ឲ្យមានការរឹបអូសឡើយ ប៉ុន្ដែនាយករដ្ឋមន្ដ្រី គាំទ្រ ឲ្យមា ន ការ រឹបអូស ប្រសិនបើ អ្នកជំពាក់ធនាគារ ស្ដាប់តាមការឃោសនា ពួកក្រុមប្រឆាំង។ ហើយ នៅក្នុងច្បាប់ធនាគារ គេមានគោលការណ៍យ៉ាងត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋជំពាក់លុយ ធនាគារ៕EB