កាំភ្លេីងអាកា និងសំណុំគ្រាប់បែកដែលបានលាក់ទុករុំដោយក្រម៉ា សល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលភ្ជួរស្រែប្រទះឃេីញ នៅស្រុកបាណន់ ខេត្តបាត់ដំបង។ យោងតាមហ្វេសបុក លោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានសរសេររៀបរាប់ថា៖ លាក់ទុកអាវុធ និងគ្រាប់មីនក្រោយសង្គ្រាមបានបញ្ចប់! លាហេីយសង្គ្រាម ! ភ្ជួរដីប៉ះនឹកស្មានតែកំណប់ ដឹងអីមីនសោះ! ហួសសម័យហេីយ អាវុធក៏ខូចគុណភាព១០០%ដែរ! ប្រទះឃេីញនៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង៕