ទីតាំងលក់សាច់សត្វព្រៃមួយកន្លែងនៅស្រុកក្រគរ ខេត្តពោធិសាត់ ត្រូវបានកងរាជអាវុធហត្ថស្រុកក្រគរចុះបង្ក្រាប
4 ឆ្នាំ មុន
យោងតាមគេហទំព័រហ្វេសបុកព័ត៌មានផ្លូវការរបស់កងរាជអាវុធហត្ថ(GRK News) កាលពីវេលាម៉ោង១១ និង ២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកក្រគរ សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ចុះបង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែងនៅចំណុចភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ម្ចាស់ទីតាំងឈ្មោះ យ៉ាង សុដាលី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ដោយដកហូតសាច់ប្រម៉ា ២៤,៥០គីឡូក្រាម, សាច់ឈ្លួស១៨គីឡូក្រាម, សាច់ជ្រូកព្រៃ ២គីឡូក្រាម, ក្រពះប្រម៉ា២បន្ទះ និងស្បែកតេះក្រៀម១,៨០គីឡូក្រាម។
សូមបញ្ជាក់ថា បន្ទាប់ពីបង្ក្រាបបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកក្រគ បានធ្វើការសាច់ដុតបំផ្លាញចោលនៅសាច់សត្វព្រៃទាំងអស់នោះ រីឯម្ចាស់ទីតាំងកម្លាំងបានធ្វើការអប់រំ និងពិន័យប្រាក់ខ្មែរចំនួន ៤,៥០០.០០០រៀល។