នៅក្នុងពិធីប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទិវាបង្កើតកងរាជអាវុធហត្ថ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកសៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជា ការកងរាជ  អាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា គិតត្រឹម១ឆ្នាំចុងក្រោយមកនេះ កងរាជអាវុធហត្ថ  បា នស្រា វជ្រាវ និងបង្ក្រាបបទល្មើសចំនួន២,៨៣៧លើក រកឃើញសង្ស័យចំនួន៤,៣៤៥នាក់ ឃាត់ខ្លួន ជនដែលសង្ស័យប្រព្រឹត្តបទល្មើសចំនួន៣,៩៨១នាក់ និងចាប់យក វត្ថុតាងជាច្រើនបញ្ជូន ទៅតុលាការ។

អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះបានអះអាងថា កងរាជអាវុ ធហត្ថបានសម្រេចការងារលើប្រតិបត្តិការបទល្មើសដោយក្នុងនោះរួមមានដូចជា៖ ចាប់បញ្ជូនទៅ មណ្ឌលកែប្រែចំនួន២៣៦នាក់។ ជនដែលគ្មានការពាក់ព័ន្ធចំនួន១២៨នាក់ ឱ្យវិលទៅលំនៅឋានវិញ។

ទទួលបណ្តឹងចំនួន២២៩បណ្តឹង។ បានចាត់ការបណ្តឹងចំនួន១២៩បណ្តឹង នៅសល់១០០បណ្តឹង កំពុងបន្តតាមនីតិវិធី។

ទទួលដីកាចំនួន៥,០១២ដីកា បានអនុវត្តដីកាចំនួន២,៧៦៩ដីកា និងនៅសល់ ២,២៤៣ដីកា កំពុងអនុវត្តបន្តតាមនីតិវិធី។

លោកសៅ សុខា បានគូសបញ្ជាក់ថា កងរាជអាវុធហត្ថមានតួនាទីភារកិច្ចស្នូល គឺបង្ការ និងបង្ក្រាបមា នវិសាលភាព លើផ្ទៃប្រទេសទាំងមូល ដោយមានបេសកកម្មរ៉ាប់រងសកម្មភាពជាប៉ូលិសរដ្ឋបាល ប៉ូលិស តុលាការ និងតម្រួតយោធា។ រួមចំណែកទទួលខុសត្រូវស្រាវជ្រាវ និងបង្ក្រាបបទលើ្មស ក្នុងក្របខ័ ណ្ឌច្បាប់ទៅលើជនស៊ីវិល និងកងទ័ព។ នេះបើតាមអនុក្រឹត្យលេខ៧៧ ចុះថ្ងៃទី២១-ធ្នូ-១៩៩៤ និងក្រមនីតិវិធីព្រហ្មទណ្ឌ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ