អាវុធហត្ថលើផ្ទៃប្រទេស បកស្រាយករណីឃាត់ខ្លួនអ្នកសារព័ត៌មាន និងអ្នកបង្ហោះសារសំលេងពាក់ព័ន្ធនឹងវីរុស COVID-19
កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីធ្វើការបកស្រាយ ក្រោយកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់នៅខេត្តស្វាយរៀង និងខេត្តកណ្តាល ដោយក្នុងនោះរួមទាំងអ្នកសារព័ត៌មានចំនួន ២នាក់ ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា សម្រាប់ករណីឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់នៅខេត្តស្វាយរៀង គឺយោងទៅតាមបណ្តឹងរបស់អាជីវករ ក្រោយពីអ្នកសារព័ត៌មានទាំងពីរបានប្រើប្រាស់រថយន្តពណ៌ត្រេអ៊ី របស់កងទ័ពទៅឃាត់រថយន្តដឹកជ្រូក ដែលជាបទល្មើសជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈបទប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា។
ដោយឡែក ការឃាត់ខ្លួនបុរសជាអ្នកលក់ទូរស័ព្ទម្នាក់នៅព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល គឺជាការផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ តែយ៉ាងណាបុរសរូបនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការដោះលែង ដោយមិនបានចាប់ខ្លួនទេ។
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់កងរាជអាវុធហត្ថ៖