ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី បានប្រាប់ប្រជាពលរដ្ឋខ្មែររស់នៅម៉ាឡេស៊ី ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ នឹងមានជើងហោះហើរពី ម៉ាឡេស៊ី មកប្រទេសកម្ពុជា។
យោងតាមគេងទំព័រហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា «ជើងយន្តហោះពាណិជ្ជកម្ម Malaysian airlines នឹង ហោះទៅកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ តាមជើងហោះហើរ លេខ MH ៧៥៤។នេះគឺជាជើងយន្តហោះពាណិជ្ជកម្មធម្មតា មិនមែនជាជើងយន្តហោះ ពាណិជ្ជកម្មពិសេស ដូចកន្លងមកទេ»។
ស្ថានទូត រៀបរាប់ថា ពលរដ្ឋខ្មែរមុននឹងទិញសំបុត្រ ឬបានទិញរួចហើយ ត្រូវតែប្រាកដថា ៖
ទី១-ត្រូវមានលិខិតឆ្លងដែនមានសុពលភាព។បើលិខិតឆ្លងអស់សុពលភាព (passport ងាប់) ត្រូវទាក់ទង ឬមកស្ថានទូត ដើម្បីទទួលបានការពន្យល់ណែនាំ។
និងទី២-លិខិតឆ្លងដែនត្រូវមានទិដ្ឋាការ (visa) ត្រឹមត្រូវ ឬទិដ្ឋាការនោះអស់សុពលភាព (visa ងាប់) គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ប្រសិនបើ visa អស់សុពលភាពមុនថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ត្រូវទៅដោះស្រាយជាមួយអន្តោប្រវេសន៍ម៉ាឡេស៊ីអោយបានរួចរាល់ជាមុនសិន។
ស្ថានទូត បញ្ជាក់ថា ក្នុងករណីមានគ្រប់លក្ខខណ្ឌខាងលើ សូមទិញសំបុត្រ online ដោយ ផ្ទាល់ នៅលើគេហទំព័ររបស់ ក្រុមហ៊ុន Malaysian Airlines ហើយអាចសាកសួ រព័ត៌មានបន្ថែមដោយ WhatsApp ទៅកាន់លេខទូរសព្ទ+60122605359។
ជាងនេះទៅទៀត ទូតកម្ពុជា ប្រចាំម៉ាឡេស៊ី បានផ្ដាំផ្ញើពលរដ្ឋខ្មែរថា កុំជឿតាមការឃោស នារបស់ពួកមេខ្យល់ ដែលធានា ទិញសំបុត្រឲ្យពលរដ្ឋត្រឡប់ទៅវិញ ប្រសិនបើមិនមានគ្រប់ លក្ខខណ្ឌ ខាងលើ ពីព្រោះកន្លងមក មានពលរដ្ឋខ្លះបានចាញ់បោកមេខ្យល់ខាតបង់លុយកាក់ ជាច្រើន ប៉ុន្តែពុំអាចត្រឡប់ទៅវិញបាន៕EB