អ្នកគាំទ្រ Manchester United បាននិយាយថាការជួបគ្នារវាង Paul Pogba និង Lionel Messi នឹងអាចអោយឱ្យPaul Pogbaមានឪកាសច្រើន ក្នុងផ្លាស់ទៅលេងនៅ Barcelona ។

Paul Pogba បានញ៉ាំអាហារពេលល្ងាចនៅភោជនីដ្ធានមួយ នៅទីក្រុងឌូបៃជាមួយLionel Messi។ កីទ្បាករទាំងពីរបានជជែកគ្នា ហើយគេអាចសន្និដ្ធានថា ​ពួកគេនឹងនិយាយពីអនាគតរបស់កីទ្បាករបារាំងរូបនេះ ដែលអាចធ្វើដំណើរកាន់ទឹកដី CamNu នៅខែមករាខាងមុខ ។ ខ្សែបម្រើ តំលៃ 89 លានផោនរូបនេះ អាចទៅកាន់ក្លឹប Barcelonaជាមួយនឹងភ្នាក់ងារដ៏ពិសេសគឺលោក Mino Raiola ក្នុងទីផ្សារដោះដូរកីទ្បាករ។

ក្រោយពីមានទំនាក់ទំនងមិនសូវល្អជាមួយលោក Jose Mourinho ដែលជាអ្នកចាត់ការក្រុមបិចសាចក្រហម បានបង្កឱ្យមានពាក្យចចាមអារ៉ាមថាក្លិបយក្ស Barcelonaនេះកំពុងត្រៀមរួចរាល់ក្នុងការទិញកីទ្បាកររូបនេះ ក្នុងតំលៃបំបែកកំណត់ត្រារបស់ក្លឹប។

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ