បរទេស៖ប្រធានសម្ព័ន្ធវ៉ាក់សាំង Gavi លោក Jose Manuel Barroso បាននិយាយកាលពីថ្ងៃពុធថា តម្រូវការប្រាក់បន្ថែមចំនួន ៥,២ ពាន់លានដុល្លារ ដើម្បីបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តាមមាត្រដ្ឋាន។

 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Jose Manuel Barroso បាននិយាយថា វាជា​រឿង​សំ​ខាន់​ក្នុងការបន្តរក្សាល្បឿននៃការផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈកម្មវិធីចែករំលែកវ៉ាក់សាំងជាសាកល COVAX ខណៈដែលមនុស្សជាង ៣ ពាន់លាននាក់ នៅលើពិភពលោកមិនទាន់បានទទួល​​ការចា​ក់វ៉ាក់សាំ​ងលើកដំបូងនៅឡើយ។

 នាយកប្រតិបត្តិ Gavi បាននិយាយថា មានតម្រូវការក្នុងការបង្កើនមូលនិធិបន្ថែមក្នុងរយៈពេល ៣ ខែ​ប​ន្ទាប់ ដើម្បីបង្កើតស្តុកសម្រាប់ការរាតត្បាតដែលមានកម្រិតអប្បបរមា ៦០០ លានដូសបន្ថែម ក្នុងកា​រព​ង្រឹ​ងប្រព័ន្ធចែកចាយរបស់ប្រទេស និងការចំណាយលើផ្នែកហិរញ្ញវត្ថុសម្រា​ប់សឺរ៉ាំងនិង​ការដឹ​កជញ្ជូ​ន​។​"ប្រ​សិនបើយើងសម្រេចបាននូវគោលដៅនេះ យើងជឿថាការស្លាប់រហូតដល់មួយ និងមួយ​ភាគបួ​នលា​ននា​ក់ អាចត្រូវបានការពារនៅឆ្នាំក្រោយ... ការចំណាយលើសេដ្ឋកិច្ចនៃជំងឺរាតត្បា​តអាចនឹងត្រូវ​បាន​កា​ត់​ប​ន្ថ​យ" លោក Seth Berkley បន្ថែម។

 គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន COVAX បានឈានដល់ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១ ពាន់លានដូស៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ