សត្វបង្គួយCalotes និងសត្វតុកកែBent-toed ២ប្រភេទត្រូវបានរកឃើញថ្មីៗនេះ នៅក្នុងបរិវេណភ្នំក្បាលស្ពាននៃឧទ្យានជាតិភ្នំគូលែន
សត្វទាំងពីរប្រភេទថ្មីនេះគឺជាកំណត់ត្រាថ្មី និងលើកដំបូងបង្អស់ ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់ដែល បានជួបប្រទះកាលពីមុនមកនៅឡើយទេ ហើយត្រូវបានរកឃើញនៅតាមដើមឈើ និងផ្ទាំងថ្ម ភក់ នៅក្នុងឧទ្យានជាតិភ្នំគូលែន ដោយក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអ ភិរក្សជី វៈចម្រុះ-ACCB(Angkor Centre for Conservation of Biodiversity) ដែលមានមូលដ្ឋានផ្ទាល់នៅ ក្នុងស្រុកបន្ទាយស្រីតែម្តង។
សត្វបង្គួយ Calotes ជាប្រភេទសត្វទិវាចរ(ចេញរកស៊ីពេលថ្ងៃ) ដែលចូលចិត្តរស់នៅលើដើ មឈើក្នុងព្រៃនៃតំបន់វាលទំនាប ហើយអាចវារឡើងចុះមែកឈើបានយ៉ាងងាយ ចំណែកឯសត្វតុកកែ Bent-toed វិញស្ថិតនៅក្នុងជំពូកសត្វតុកកែដែលសម្បូរបែបជាងគេ មានម្រាមរាងកោង និងមានរហូតដល់ទៅជាង ៣០០ប្រភេទ ហើយច្រើនរស់នៅតាមតំបន់ភ្នំ និងជួរភ្នំនានានៅក្នុងទ្វីបអាស៊ី និងអូស្ត្រាលី។
សត្វតុកកែប្រភេទម្រាមកោង(Bent-toed)នេះមានឈ្មោះតាមបែបវិទ្យាសាស្ត្រថា Cyrtodactylus ហើ យត្រូវបានគេប្រសិទ្ធនាមឈ្មោះពេញថា Cyrtodactylus kulenensis ឬ“តុកកែម្រាមកោងភ្នំគូលែន” ក្នុងនោះពាក្យ Kulenensis តំណាងឱ្យភ្នំគូលែន និងកន្លែងដែលគេបានរកឃើញវាជាលើកដំបូង។ ចំណែកឯសត្វបង្គួយCalotesវិញ ត្រូវបានគេហៅឈ្មោះថា Calotes goetzi ដោយដាក់ឈ្មោះតាម Dr. Goetz ដែលជាអ្នកទ្រទ្រង់ធំជាងគេមួយរបស់ACCB៕SP