អូស្លូ ៖ ទីបំផុត អ្នកដែលឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ឆ្នាំ២០២៥នេះ គឺត្រូវបានប្រកាសថា បានទៅលើលោកស្រី Maria Corina Machado ដែលជាមេដឹកនាំក្រុមបក្សប្រឆាំងនៅឯប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសម្ចាស់ជ័យលាភីណូបែលសន្តិភាពខាងលើ គណៈកម្មាធិការណូបែល បាននិយាយថា លោកស្រី ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភី គឺដោយសារតែ កិច្ចប្រឹងប្រែងតស៊ូជាច្រើនទសវត្សរ៍មកហើយរបស់លោកស្រី ប្រឆាំងនឹងរបបផ្តាច់ការ និងការការពារយ៉ាងអង់អាចក្លាហានរបស់លោកស្រី ចំពោះលទ្ធិប្រជាធិបតេយ្យ ព្រមទាំងភាពជាអ្នកដឹកនាំផ្នែកស្មារតី ដែលគ្មានការមិនចុះញ៉មរបស់លោកស្រី នៅក្នុងប្រទេសមួយ ដែលពោរពេញទៅដោយវិបត្តិ។

គួរបញ្ជាក់ថា លោកស្រី Corina Machado បានស្ថិតក្នុងការលាក់ខ្លួនអស់រយៈពេលប្រមាណជាង១៤ខែមកហើយ បន្ទាប់ពីបដិសេធទទួលស្គាល់ ការប្រកាសជ័យជម្នះរបស់ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro នៅក្នុងការបោះឆ្នោត ដែលត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ