សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា បើតាមការបង្ហើបពីរដ្ឋមន្ត្រីក្រសួងកសិកម្មក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះកម្ពុជាបាននាំចេញស្រូវប្រមាណជាង១លានតោនរួចហើយ។ សមិទ្ធផលស្រូវដែលនាំចេញនេះគឺចេញពីខេត្តមួយចំនួនរបស់កម្ពុជា រួមមាន៖ខេត្តតាកែវ កណ្តាល កំពង់ចាម ស្វាយរៀង និងព្រៃវែងជាដើម។ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍បន្តថា ប្រទេសដែលនាំចូលស្រូវពីកម្ពុជាគឺវៀតណាមប្រមាណ៧០% និងថៃប្រមាណ៣០%។
ប្រមុខរដ្ឋាភិបាលមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងដំណើរចុះពិនិត្យការធ្វើស្រែ និងជំនួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២១ ខែកក្កដានេះ៕SP