(បច្ចុប្បន្នភាព)៖ ករណីក្លែងផលិតផលទំនិញ (លីងកាហ្វេ និងសណ្តែកផ្សំសារធាតុគីមី) ដែលកម្លាំងសមត្ថកិច្ចចម្រុះ របស់ គ.ប.ផ.ក. បានធ្វើការចុះបង្ក្រាបកាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្តាល បញ្ជូនសំណុំរឿងបន្តនីតិវិធី នៃច្បាប់។

នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់  ក្រោយពីបានពិនិត្យសំណុំរឿងករណីក្លែងផលិតផលទំនិញ (លីងកាហ្វេនិងសណ្តែកផ្សំសារធាតុគីមី) ដែលកម្លាំងសមត្ថកិច្ចចម្រុះ របស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែកយីហោឈ្មោះ ថុន ណាត ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី ០២ ខែកក្កដាឆ្នាំ២០២០ ដែលប្រព្រឹត្តដោយជនជាប់ចោទ៖

១-ឈ្មោះ ថុន ណាត ២-ឈ្មោះ លួត លាង ភេទ ជនជាប់ចោទទាំងពីរនេះ បានប្រព្រឹត្តអំពើដូចតទៅ៖ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ មានករណីក្លែងផលិតទំនិញ (លីងកាហ្វេ និងសណ្តែកផ្សំសារធាតុគីមី) រួចហើយយកទៅលក់ទីផ្សារកម្ពុជា ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព នៅក្នុងសិប្បកម្មខ្លួនដោយគ្រាប់កាហ្វេ និងសណ្តែក គឺជនជាប់ចោទទ្បើងទៅទិញពីផ្សារអូឫស្សីម្តង១តោន ក្នុង១ខែ រួចហើយបញ្ជេញលក់ទៅលើទីផ្សារ ។ 

ជនជាប់ចោទបានឆ្លើយបញ្ជាក់ថាខ្លួនបើកអាជីវកម្មរយៈពេល២ឆ្នាំមកហើយ រូបមន្ត នៃការផលិតគឺខ្លួនចេះតពីគេ ហើយគ្រាប់កាហ្វេខ្លួនទិញមកពីផ្សារអូរឫក្សី ម្តង១ ។ ក្នុងមួយថ្ងៃខ្លួនផលិតកាហ្វេបាន៥ទ្ប ក្នុង១ទ្បមានទម្ងន់១២០គីទ្បូក្រាម ដោយបានលាយជាមួយ ៖ ស្រាស អំបិល សណ្តែក CARAMEL ប៊ីចេង ទឹកត្រី ស្ករអំពៅ ទឹកដោះគោ និងប៊ឺ ។ ពេលលក់ចេញទៅទីផ្សារ ក្នុង១គីទ្បូក្រាមតម្លៃ ២០,០០០រៀលទៅ៣០,០០០រៀល ក្នុង១ ថ្ងៃលក់បានចាប់ពី៥០គីទ្បូក្រាម ទៅ៧០គីទ្បូក្រាម ហើយជនជាប់ចោទក៏បានធ្វើលិខិតទទួលស្គាល់កំហុសដែរ ថាការផលិត កែច្នៃកាហ្វេវិចខ្ជប់ និងចែកចាយលក់ទីផ្សារ គឺខ្លួនពុំមានច្បាប់អនុញ្ញាតទេ ។ 

គូសបញ្ជាក់ផងដែរការចុះបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចចម្រុះ បានរឹបអូស១-គ្រាប់សណ្តែកសៀង ចំនួន៦០បាវ, ២-គ្រាប់កាហ្វេលេខ១ ចំនួន០៦បាវ, ៣-គ្រាប់កាហ្វេលេខ២ ចំនួន១០បាវ, ៤-កាហ្វេលីងរួច ចំនួន០៦បាវ, ៥-ម៉ាស៊ីនលាយប៊ឺ ចំនួន០១គ្រឿង, ៦-ម៉ាស៊ីនលាយស្ករ ចំនួន០១គ្រឿង, ៧-កាហ្វេច្រកជាកញ្ចប់រួចចំនួន៣០កញ្ចប់, ៨-ប៊ឺរ ចំនួន០៦ធុង, ៩-មេក្លិនសំរាប់លាយកាហ្វេ ចំនួន១២ធុង, ១០-ទឹកត្រី ចំនួន០៣កាដុង, ១១-ស្រាស ចំនួន ០១កាន, កាហ្វេផលិតរួច ចំនួន ១៤កញ្ចាប់ (កាហ្វេខ្មែរធម្មជាតិ) ។ ក្នុងនោះក៏មានគ្រឿងសំរាប់លាយកាហ្វេមួយចំនួន៖ ប៊ឺរ, ទឹកស្ករ CARAMEL,  មេក្លិនសំរាប់លាយកាហ្វេ, ល័ក្ខពណ៌, ស្ករស, អំបិល, ទឹកត្រី, ស្រាស, ប៊ីចេង, ទឹក,ដោះគោ, សណ្តែកសៀង។ |

ក្រោយពីការត្រួតពិនិត្យរួច សមត្ថកិច្ចចម្រុះ អន្តរក្រសួង របស់ គ.ប.ផ.ក ពិនិត្យឃើញថាទីតាំងសិប្បកម្មលីងកាហ្វេ និងសណ្តែកនេះមានកំហុសជាច្រើន៖ មិនមានលើកស្លាកយីហោ ,ពុំមានចុះបញ្ជី ផលិតផល(ចបផ),គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព,នៅលើសំបកវិចខ្ចប់កាហ្វេមិនមានដាក់អាសយដ្ចាន និងរបៀបប្រើប្រាស់,នៅលើសំបកវិចខ្ជប់កាហ្វេដាក់កាហ្វេសុទ្ធ១០០% ដែលនៅក្នុងការវិច ខ្ជប់នោះលាយសារធាតុផ្សំជាច្រើន ។ ចំពោះទីតាំងសិប្បកម្ម និងវត្ថុតាង ដែលសមត្ថកិច្ចសម្រុះ របស់ គ.ប.ផ.ក. រកឃើញគឺពុំមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធនឹងការលាយផ្សំគីមី និងគ្រាប់ធញ្ញជាតិ និងសារធាតុផ្សេងៗ ចូលគ្នានោះទេ ដូច្នេះព្រះរាជអាជ្ញាបានសម្រេចផ្អាកអាជីវកម្ម និង ឃ្លុំបេបិទទីតាំងជាបណ្តោះអាសន្ន  ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ