បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយ ឃាត់ខ្លួនមនុស្ស៤នាក់ ខណៈម្ចាស់ទីតាំងឈ្មោះ វឹង ជីហេង បានគេចខ្លួនបាត់ស្រមោល
4 ឆ្នាំ មុន
នាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ច ខណ្ឌដង្កោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចុះបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង ស្ថិតនៅមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចំការដូង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
លោក ពិត បញ្ញា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងថា ទីតាំងផលិតឡេក្លែងក្លាយ នេះ គឺ សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបុរស៤នាក់ ដើម្បីសាកសួរ ខណៈម្ចាស់ទីតាំងមានឈ្មោះ វឹង ជីហេង បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះបង្ក្រាប ។បច្ចុប្បន្ន នេះ សមត្ថកិច្ចសម្រេចបិទទីតាំងនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធី នាពេលក្រោយទៀត ៕SP