បង្ក្រាបសង្វៀនជល់មាន់ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្ស១០នាក់ និងយានយន្ត១៧គ្រឿង
4 ឆ្នាំ មុន
សមត្ថកិច្ចស្រុកជើងព្រៃខេត្តកំពង់ចាម បានចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងភ្នាល់ដាក់ប្រាក់) ឃាត់ខ្លួនមនុស្ស១០នាក់ យានយន្ត១៧គ្រឿង។ការចុះបង្ក្រាបនេះបានធ្វើឡើង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តគមពង់ចាម។
ជាលទ្ធផលវត្ថុតាងដែលដកហូតបានរួមមាន៖ មាន់ងាប់២ក្បាល, កន្ត្រក់ដាក់មាន់ចំនួន១, ម៉ូតូ១៣គ្រឿង, កញ្ចក់បាំងមាន់១, ហាន់តោអាប៉ោង ១, រថយន្ត៤គ្រឿង, ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយម៉ឺនរៀល), ប្រាក់ដុល្លាចំនួន១០០០ដុល្លារ (មួយពាន់ដុល្លារ),សំបកស្គុតរុំជើងមាន់មួយចំនួន។
បច្ចុប្បន្នមនុស្សរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕