សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើត គណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។តាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖

-ពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធីក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោ គលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

-ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើ ឲ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែក ពនឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ក្រុងបាវិត។

- ធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ