យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់ និង៦៣៧នាក់រងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៦.២ រិចទ័រ ដែលបានកើតឡើងនៅម៉ោង១ព្រឹកនេះ នៅលើកោះស៊ូឡាវ៉ាស៊ី (Sulawes)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

អាជ្ញាធរ បាននិយាយថាមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព ខណៈក្រុមការងារជួយសង្គ្រោះពលរដ្ឋនៅបន្តរុករកក្នុងគំនរបាក់បែងជាច្រើនទៀតក្រែងមានមនុស្សជាប់នៅក្នុងនោះទៀត។

ហេតុការណ៍រញ្ជួយដីនេះ បានបំផ្លាញផ្ទះសម្បែងយ៉ាងហោចណាស់ ៦០ខ្នង អគារមួយចំនួនទទួលរងការខូចខាច រួមមានសណ្ឋាគារចំនួន ២, ការិយាល័យរដ្ឋ និងផ្សារទំនើបមួយ នេះបើយោងតាមប្រភពបានប្រាប់រ៉យទ័រ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ