(ឥណ្ឌា)៖ការរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហាររដ្ឋ Assam ភាគឥសានរបស់ប្រទេសឥណ្ឌានៅថ្ងៃពុធនេះ ដែលបានបំផ្លាញអគារមួយចំនួន។ អាជ្ញាធររដ្ឋបាននិយាយថា ពួកគេកំពុងត្រួតពិនិត្យរកអ្នកស្លាប់ និងរបួស។

ក្រុមអ្នកជំនាញបាននិយាយថា  ការរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ ៣៤ គីឡូម៉ែត្រ (២១ ម៉ាយល៍) ជាមួយចំណុចកណ្តាលរបស់វា នៅជិតទីប្រជុំជន Dhekiajuli ចម្ងាយ ១៤០ គីឡូម៉ែត្រ (៨៦ ម៉ាយល៍) ភាគខាងជើងនៃទីក្រុងធំរបស់ Assam គឺ Guwahati ។ មិនតែប៉ុនណោះ នៅមុននេះមជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុបមេឌីទែរ៉ាណេ (EMSC) បានដាក់កម្រិតរញ្ជួយនៅកម្រិត ៦.២ រ៉ិចទ័រ។

ប្រជាពលរដ្ឋបាននិយាយថា មានស្នាមប្រេះនៅតាមជញ្ជាំងផ្ទះ និងលើឥដ្ឋ។ មនុស្សឈរនៅខាងក្រៅ នៅតាមផ្លូវ បារម្ភពីរំញ័រទាំងនេះ។ គួររំលឹកថា ការរំជួលខ្លាំងត្រូវបានបន្តម្តងហើយម្តងទៀត នៅតំបន់មួយចំនួននៅភាគខាងជើងនៃប្រទេសឥណ្ឌា និងប្រទេសជិតខាងប៊ូតាន ដែលបង្ខំឲ្យមនុស្សរាប់រយនាក់រត់ចេញពីផ្ទះ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ